ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

លោកយាយទុរគតអាយុ៧៥ ឆ្នាំឈ្នះក្តី៣សាលា ជាង១០ឆ្នាំ នៅតែមិនទាន់ទទួលបានយុត្តិធម៌ ពេលនេះក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោចុះទៅស៊ើបអង្កេតហើយ

ខេត្តបន្ទាយមានជ័យ៖ លោកយាយ ជរាទុរគត ឈ្មោះ ទុយ តិច អាយុ៧៥ឆ្នាំ រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលត្រូវបានឈ្មោះ ងួន ហ៊ាង ភេទស្រី អាយុ៥៩ឆ្នាំ និងកូនៗបាននាំគ្នារំលោភយកដីកម្មសិទ្ធរបស់គាត់ និងរំលោភលើការរក្សាការពារនិងសាលក្រមស្ថាពររបស់តុលាការកំពូល អស់រយៈពេលជាង១០ឆ្នាំមកហើយ។

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ   ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រ ចិត្តសម្តេចតេជោ បានចាត់ក្រុមមេធាវី

ស្ម័គ្រចិត្តចំនួន៥នាក់ចុះស៊ើបអង្កេត ក្នុងករណីនេះហើយ។

លោកយាយ ទុយ តិច មានអាយុ៧៥ ឆ្នាំជាស្ត្រីចំណាស់ជរាទុរគតគ្មានកូន គ្មានចៅ ដែលមានដីមួយកន្លែងទំហំ ៣០ម៉ែត្រ×៤០ម៉ែត្រ ស្ថិត នៅក្នុងភូមិគីឡូម៉ែតបួន សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នេះបើយោងទៅតាមសាលក្រមរបស់តុលាការកំពូល លេខ៣៦៨ ចុះថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០០៦ និងសាលក្រមស្ថាពរនៅថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០០៦  ដែលត្រូវបានឈ្មោះ ងួន ហ៊ាង ភេទស្រី អាយុ ៥៩ឆ្នាំ នាំកូនរបស់ខ្លួនចំនួនពីរគ្រួសារ ធ្វើសំណង់បាំងជិតទាំងមុខទាំងក្រោយ មិនឲ្យលោកយាយមានច្រកចេញ-ចូលនោះទេ។

នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២២ សមាជិកក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ប្រចាំខេត្តបន្ទាយមានជ័យ និង សៀមរាប ព្រមទាំងលោកអនុប្រធានប្រចាំតំបន់លោកមេធាវី ម៉ម រិទ្ធា លោកមេធាវី ស៊ន សុជាតិ

លោកកមេធាវី ងួន សុធា លោកមេធាវី 

ញ៉ឹក  រិទ្ធី លោកមេធាវី ហុង សៅលីញ

សូមធ្វើសេចក្តីរាយការណ៍ជាបឋម គោរពជូនឯកឧត្តម គី តិច ក្រោយទទួលបានការណែនាំពីឯកឧត្តមប្រធានករណីលោកយាយ ទុយ តិច អាយុ ៧៥ ឆ្នាំ ករណីដីលំនៅដ្ឋានរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

   

នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២២ ក្រុមមេធាវីបានធ្វើការទំនាក់ទំនងទៅលោកយាយហើយបានណាត់ជួបលោកយាយនៅផ្ទះប្អូនស្រីគាត់នៅខេត្តសៀមរាប។  ពេលជួបលោកយាយរួចហើយ ក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេច ក៏បានបន្តដំណើរមកក្រុងប៉ោយប៉ែតជួបជាមួយលោកចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាលដើម្បីសិក្សាស្រាវជ្រាវអំពីអង្គហេតុពីមន្រ្តីមូលដ្ឋាន។

ក្រោយមកក្រុមមេធាវីក៏បានបន្តរទៅទីតាំងដីទំនាស់ជាក់ស្តែង និងជួបជាមួយប្រធានភូមិបាលក្រុងប៉ោយប៉ែត ។

ក្នុងករណីនេះមហាជន ជាពិសេសលោកយាយផ្ទាល់ពិតជាសង្ឃឹមជឿជាក់យុត្តិធម៌ នឹងមានពិតប្រាកដ ពេលដែលមានការយកចិត្តទុកដាក់ពីឯកឧត្តម គី តិច រួមទាំងក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕

Leave a Reply

Your email address will not be published. Required fields are marked *