ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់

ក្រសួងសុខាភិបាល អនុញ្ញាតឲ្យប្រើប្រាស់ឱសថ Molnupiravir ព្យាបាលជំងឺកូវីដ១៩ ក្នុងលក្ខខណ្ឌបន្ទាន់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យប្រើប្រាស់ឱសថព្យាបាលជំងឺកូវីដ១៩ ឈ្មោះ Molnupiravir ក្នុងលក្ខខណ្ឌបន្ទាន់ ។ នេះបើតាមលិខិតអនុញ្ញាត ដែលបណ្តាញអ្នកសារព័ត៌មាន ទទួលបាននៅថ្ងៃទី០៣ ខែវិច្ឆិកានេះ។

ព័ត៌មានសុខភាព និងសម្រស់

TOP NEWS: ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៩៦នាក់, ជាសះស្បើយ៣៩៧នាក់, ស្លាប់ចំនួន៦នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៥៩៦នាក់, អ្នកជំងឺចំនួន៣៩៧នាក់ជាសះស្បើយ និងអ្នក ស្លាប់ថ្មីចំនួន៦នាក់។ សូមជម្រាបថា គិតត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន៩៦,៩៣៥នាក់, អ្នកជាសះស្បើយសរុបចំនួន ៩២,០១៥នាក់, ស្លាប់សរុបចំនួន១,៩៨៧នាក់៕

ព័ត៌មានសុខភាព និងសម្រស់

ក្រសួងសុខាភិបាល ប្រកាសរកឃើញមេរោគបំប្លែងដែលតា ឡើងដល់១,៣២៥នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជាបានរកឃើញមេរោគបំប្លែងថ្មី «ដែលតា» ឡើងដល់ ១,៣២៥នាក់ហើយ គិតពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។ ក្នុងសេចក្តីប្រកាសព័ត៌មាន ដែល Fresh News ទទួលបាន ក្រសួងសុខាភិបាល បានបញ្ជាក់ថា រាជធានីភ្នំពេញ បានរោគឃើញមេរោគបំប្លែងថ្មី «ដែលតា» ច្រើនជាងគេ គឺមានចំនួនរហូតដល់ទៅ ២៨នាក់។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា មេរោគបំប្លែងថ្មី «ដែលតា» បានកើតមាននៅ២៣រាជធានី-ខេត្ត លើកលែងតែខេត្តកែប និងខេត្តក្រចេះប៉ុណ្ណោះ។ មេរោគនេះ បានរកឃើញលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រលប់ពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែ ភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស។ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តក្រើនរំលឹក និងអំពាវនាវដោយទទូចដល់សាធារណជននៅទូទាំងប្រទេសកម្ពុជា បន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកដែលថា៖ «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងប្រក្រតីភាពថ្មី […]

ព័ត៌មានសុខភាព និងសម្រស់

រក​ឃើញ​បុគ្គលិក​កំពង់​ដ​អ​រិ​យក្ស​ត្រ​២​នាក់​វិជ្ជមាន​កូ​វី​ដ

រាជធានីភ្នំពេញ ៖ រកឃើញ​បុគ្គលិក​កំពង់​ដ​អ​រិយក្ស​ត្រ​​ចំនួន​២​នាក់​​វិជ្ជមាន​កូ​វី​ដ​១៩ ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​​ចុះ​យក​សំណាក​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២១​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ។​ ការ​ចុះ​យក​សំណាក​បុគ្គលិក​បម្រើ​ការងារ​នៅកំពង់​​ដអ​រិ​យក្ស​ត្រ​​ខាងលើ ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គ​ណៈអភិបាល​ខ​ណ្ឌូ​ដូនពេញ សហការ​ជាមួយ​ក្រុម​គ្រូ​ព​ទ្យ​ ។ លោក​អភិបាល​ខណ្ឌដូនពេញ​បាន​បញ្ជាក់​ថា ការយក​សំណាក​បុគ្គលិក​បម្រើ​ការងារ​នៅ​ដអ​រិយក្ស​ត្រ​ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ មាន​ចំនួន​សរុប​១២៩​នាក់ ស្រី​ចំនួន​៣២​នាក់ ក្នុង​នោះ​អ្នកមាន​វិជ្ជមាន​កូ​វី​ដ​១៩ចំនួន​២​នាក់​ (ប្រុស​) ។ ជាមួយ​គ្នា​នោះ​ដែរ អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​​អ្នក​វិជ្ជមាន​ទាំង​២​នាក់​ខាងលើ​មាន​ចំនួន៥​នាក់ ​ត្រូវ​​បាន​ណែ​នាំ​អោយធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​​២១​ថ្ងៃ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ ​និងមានការ​បាញ់ថ្នាំ​សម្លា.ប់​មេរោគ​លើ​សាឡា​ង​ទាំងអស់ និង​បរិវេណ​ជុំវិញ​យ៉ាងតិច​២​ដង​ ។ ​ចំពោះ​កាក​សំណល់​ប្រើប្រាស់​របស់​អ្នក​វិជ្ជមាន និង​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ ត្រូវ​ទុកដាក់​​ក្នុង​ថង់​ពណ៌​លឿង និង​បាញ់ថ្នាំ​សម្លា.ប់​មេរោគ រក្សា​ទុក​រយៈពេល​៤៨​ម៉ោង​ ទើប​ប្រមូល​ប្រគល់​អោយ​ក្រុមហ៊ុន​សម្រាម​។ គួ​រ​បញ្ជាក់​ថា បើ​ទោះជា​រក​ឃើញ​បុគ្គលិក​កំពង់ដ​អរិយ​ក្សត្រ​​វិជ្ជមានកូវីដ​​ក៏​ដោយ ​ប៉ុន្តែ​កំ​ពង់​ដ​នៅ​តែ​ដំណើរការជា​​ធម្មតា ។ ដោយឡែក​ កាលពី​​ល្ងាច​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២១ គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​ដឹកនាំ​ដោយ​លោក​សុខ ពេញ​វុ​ធ អភិបាល នៃ​គ​ណះ​អភិបាល​ខ​ណ្ឌូ​ដូនពេញ បាន​បិទ​ខ្ទប់​ផ្លូវ​មួយ​ចំនួន​នៅ​ជុំវិញ​បរិវេណ​ផ្សារ​កណ្ដាល ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ដើម្បី​ឱ្យ​ក្រុម​គ្រូពេទ្យ​ចុះ​យក​សំណាក​ពី​អាជីវករ​លក់ដូរ​ចល័ត​តាម​ចិញ្ចើម​ផ្លូវ​។ ក្រោយ​ពី​បិទផ្លូវ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ ជា​លទ្ធផល​អាជីវករ​លក់ដូរ​ចល័ត​តាម​ចិញ្ចើម​ផ្លូវ​លេខ​១៤៤​ និង​​ផ្លូវ​លេខ​១៣ […]

ព័ត៌មាននយោបាយ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់ ព័ត៌មានអន្តរជាតិ

កំហុ​ស​ដែលបណ្តាល​​ ឱ្យនា​យ​ករដ្ឋមន្រ្តីModi ធ្លាក់​ទៅ​​លើC​ovid-19

អន្តរជាតិៈ  វិធីនៃការឆ្លើយតបទៅនឹងរោគរាតត្បាត និងការធ្វើឯកជនភាវូបនីយកម្ម នៃមន្ទីរពេទ្យគឺជាមូលហេតុមួយ ដែលរដ្ឋបាលModiបានធ្លាក់ចុះមុនពេលCovid។

ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះ និងកីឡា ព័ត៌មានសុខភាព និងសម្រស់

សម្តេចហេងសំរិន “សូមជនរួមជាតិបន្ថែមការប្រុង​ប្រយ័ត្ន នៅក្នុងការកា​រពារនិងទប់ស្កាត់​ជំងឺកូវីដ-១៩”

ភ្នំពេញៈ សម្តេចហេងសំរិន ជាមឋមខ្ញុំនិងភរិយាសូមចូលរួមរំលែក មរណៈទុក្ខជាមួយគ្រួសារពលរដ្ឋ ដែលបាត់បង់អាយុជីវិតដោយសារជំងឺដ៏កាចសាហាវនេះ។ ចំនួនពលរដ្ឋបានស្លាប់ និងអត្រាឆ្លងបានកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ករណីវិជ្ជមានបានរកឃើញនៅលើមនុស្សគ្រប់វ័យ មិនប្រកាន់ថាជាមនុស្សចាស់ ឬក្មេងនោះឡើយ។ នៅក្នុងកាលៈទេសៈនេះ ការរីករាលដាលនៃជំងឺកូវីដ១៩បានបង្កហានិភ័យខ្ពស់បំផុតដល់យើងគ្រប់គ្នា នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។ សូមបងប្អូនកូនក្មួយទាំងអស់គ្នា ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អឱ្យបានគ្រប់ៗគ្នា ដោយប្រកាន់ឱ្យខ្ជាប់រាល់វិធានការណ៍របស់ក្រសួងសុខាភិបាលបានដាក់ចេញ ពិសេសចូលរួម អនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលយើងទើបអនុវត្តថ្មីនេះៗ ឱ្យបានទាំងអស់គ្នា។ មានតែការចូលរួមរបស់យើងទាំងអស់គ្នាប៉ុណ្ណោះ ទើបអាចថែរក្សាសុខភាពខ្លួនឯង សុខភាពគ្រួសារ និងសង្គមជាតិរបស់យើងបាន។ ឆ្លៀតឱកាសនេះខ្ញុំសូមជូនពរដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅតាមមន្ទីរពេទ្យនានាសូមឱ្យបានឆាប់ជាសះស្បើយនឹងបានវិលទៅជួបជុំក្រុមគ្រួសារវិញ។ ខ្ញុំសូមថ្លែងនូវការកោតសរសើរជាថ្មី ចំពោះរាជរដ្ឋាភិបាល កងកំលាំង អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសពលីកម្មដ៏ធំធេងរបស់ក្រុមគ្រូពេទ្យអាវស ដែលជាកម្លាំងជួរមុខបានខិតខំប្រឹងប្រែងអស់ពីកំលាំង កាយចិត្តនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ទាំងថ្ងៃទាំងយប់ ក្នុងបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន នៅក្នុងការថែរក្សាការពារសុខមាលភាពប្រជាពលរដ្ឋយើង។ សូមឱ្យកម្ពុជាយើង ក៏ដូចជាពិភពលោកទាំងមូលបានរួចចាកផុតពីជំងឺដ៏កាចសាហាវនេះ ក្នុងពេលឆាប់ៗនេះ។ខ្ញុំសូមជនរួមជាតិទាំងអស់បានប្រកបតែសុចក្តីសុខនិងសុភមង្គល គ្រប់ក្រុមគ្រួសារ៕