រដ្ឋបាលខេត្តកណ្ដាលចេញសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារខេត្តដើម្បីអនុវត្តស្មារតីលិខិតលេខ៧៥៥ ស.ជ.ណ.មយ ចុះថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២០ និង លិខិតលេខ ៧៧៤ ស.ជ.ណ ចុះថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២០ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការត្រៀមអនុវត្តគម្រោងរបស់រដ្ឋនៅលើទីតាំង ដីស្ថានីយស្ដារនិងផ្សព្វផ្សាយ ព្រៃឈើទួលព្រេជ ស្ថិតនៅ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល សម្រាប់ប្រើប្រាស់ជាគុណប្រយោជន៍សាធារណៈរបស់រដ្ឋ ដែលទីតាំងដីមានទំហំ២ ៨០០ ៣១៤ម៉ែត្រការ៉េ(ជាង២៨០ហិតា) យោងសេចក្ដីសម្រេចប្រការមួយត្រូវបង្កើតក្រុមការងារខេត្តដើម្បីអនុវត្តស្មារតីលិខិតលេខ៧៥៥ ស.ជ.ណ.មយ ចុះថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២០ និង លិខិតលេខ ៧៧៤ ស.ជ.ណ ចុះថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២០ របស់ទីស្ដីការគណៈរដ្ឋមន្ត្រីពាក់ព័ន្ធនឹងការត្រៀមអនុវត្តគម្រោងរបស់រដ្ឋនៅលើទីតាំង ដីស្ថានីយស្ដារនិងផ្សព្វផ្សាយ ព្រៃឈើទួលព្រេជ ស្ថិតនៅ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល សម្រាប់ប្រើប្រាស់ជាគុណប្រយោជន៍សាធារណៈរបស់រដ្ឋ ដែលមានសមត្ថភាពដូចខាងក្រោម៖ ១.ឯកឧត្តម គង់ សុភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលជាប្រធាន ២.ឯកឧត្ដម នូវ […]
Month: January 2022
ប្រជាពលរដ្ឋស្នើសុំអោយលោក គួច ចំរើន និងលោក ចេង ស្រុង មេត្តាជួយចេញប្លង់កម្មសិទ្ធកាន់កាប់ដីធ្លីជូនពួកគាត់អោយដូចគេផង ដែលពួកគាត់មានសាលកបត្រតាំងពីឆ្នាំ២០១៦
ប្រជាពលរដ្ឋចំនួន៣គ្រួសារដែលរស់នៅក្នុង ភូមិវាលចន្ទី ឃុំរាម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានស្នើរសុំអោយលោក គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ និងលោក ចេង ស្រុង ជាប្រធានមន្ទីរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីសូរិយោដីខេត្តព្រះសីហនុ ចេញប្លង់កម្មសិទ្ធិជូនពួកគាត់ដោយពួកគាត់មានសាលាកប័ត្រទម្រង់ជាក់ស្តែងនៃអចលនទ្រព្យតាំងពីឆ្នាំ២០១៦មកម្លេះដែលមានលេខក្បាលដី ២៤.២៦ ២៧ ៤២ ខណៈដែលប្រជាពលរដ្ឋផ្សេងទៀតដែលរស់នៅក្បែរ និងជុំវិញនោះមានប័ណ្ណកម្មសិទ្ធ(ប្លង់រឹងអស់ទៅហើយ)។ ពួកគាត់មានជាចម្ងល់យ៉ាងដូច្នេះថាតើមូលហេតុអ្វីបានជាអាជ្ញាធរ ជាពិសេសមន្ត្រីជំនាញសូរិយោដីមិនព្រមចេញប្លង់ឲ្យពួកគាត់ ហើយពេលពួកទៅសួរនាំថាអញ្ចេះថាអញ្ចុះដែលមិនមានព័ត៌មានច្បាស់លាស់ណាមួយសម្រាប់ពួកគាត់ឡើយ។ ពួកគាត់បានឲ្យដឹងទៀតថា ពួកគាត់ពិតជាលំបាកណាស់មានដីដែលធ្លាប់ធ្វើការអាស្រ័យផលនាពេលកន្លងមកត្រូវបានហាមឃាត់ ចង់ធ្វើលំឋានរស់នៅក៏មានជនជាតិចិនធ្វើការហាមឃាត់ មិនឲ្យធ្វើទាំងអស់ បើនិយាយរួមទៅគឺមិនអាចធ្វើអ្វីបាននៅលើដីរបស់ខ្លួននោះទេ ដោយជនជាតិចិនមានដីនៅក្បែរនោះបានឲ្យពួកគាត់ជាប្រជាពលរដ្ឋធ្វើការស្នើសុំទៅអាជ្ញាធរ បើទោះបីជាដីពួកមានសាលកបត្រតាំងពីឆ្នាំ២០១៦យ៉ាងណាក្តី។ ពួកគាត់បានទទូចស្នើសុំឲ្យអាជ្ញាធរដែលពាក់ព័ន្ធមេត្តាជួយចុះពិនិត្យនិងធ្វើប្លង់កម្មសិទ្ធិជូនពួកគាត់ផង ព្រោះអ្នកដែលនៅជុំវិញពួកគាត់មានប្លង់កម្មសិទ្ធិអស់ហើយ ហើយពួកគាត់ត្រូវការសាងសង់នូវលំនៅឋាន និងអាស្រ័យផលផ្សេងៗដើម្បីជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។ គួររំលឹកផងដែរថា កាលពីថ្ងៃទី០៨ ខែធ្នូឆ្នាំ២០២១ កន្លងទៅក្នុងឱកាសដែលមានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នៅអាគាររបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្ដេចក៏បានមានប្រសាសន៍ផងដែរថាសូមឲ្យមន្ត្រីជំនាញដែលពាក់ព័ន្ធទាំងអស់ត្រូវពន្លឿន និងដោះស្រាយនូវបញ្ហាដីធ្លី ព្រមទាំងចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ព្រមទាំងលើកទឹក ចិត្តក្នុងការដោះស្រាយបញ្ហាដីធ្លីក្រៅប្រព័ន្ធតុលាការផងដែរ។ ជុំវិញករណីនេះអង្គភាពយើងខ្ញុំក៏បានធ្វើការទំនាក់ទំនងទៅលោក […]
អ្នកឧកញ៉ា លី សាម៉េត ប្រជុំផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដើម្បីពង្រឹង ផ្ទៃក្នុងបក្ស និង ដើម្បី ទទួលស្វាគមន៍ សកម្មជន មកពីគណបក្សផ្សេងៗដែលចង់រួមរស់ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា
នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដឹកនាំប្រជុំផ្ទៃក្នុង នៅស្នាក់ការបក្សប្រជាជនកម្ពុជា នៅខេត្តកំពង់ធំ ក្នុងកិច្ចប្រជុំនោះ មានការចូលរួម ពីរ ឯកឧត្ដម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តមងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្ដម យូ សិរីវុឌ្ឍ ឯកឧត្ដម មួង ឃីម និងអភិបាលក្រុងស្រុក ទាំងអស់នៅក្នុងខេត្តកំពង់ធំ រួមទាំងសមាជិកសមាជិកាជាច្រើនរូបទៀត។ ក្នុងកិច្ចប្រជុំនោះ អ្នកឧកញ៉ា លី សាម៉េត បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា នៅតែបើកទ្វារចំហ រងចាំ ទទួលសកម្មជនគណបក្សផ្សេងៗដែលចង់រួមរស់មាគ៌ា ជាមួយនឹងគណបក្ស ប្រជាជនកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រធានបក្ស ។ ហើយអ្នកឧកញ៉ា លី សាម៉េតក៏បានបញ្ជាក់ទៀតថា គណបក្សប្រជាជននៅតែបើកចិត្តបើកបេះដូងទទួលស្វាគមន៍សកម្មជនទាំងអស់ មិនថាគណបក្សណានោះទេ ឲ្យតែចង់ចូលរួមជាមួយនឹងគណបក្សប្រជាជន គឺគណបក្សប្រជាជន នៅតែទទួលដោយមិនមានការរើសអើងអីនោះទេ៕
ទូតអាមេរិកគាំទ្រកុងសង់ស៊ីសទាំង៥របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ានិងជំរុញដល់កម្ពុជាធានាដល់ការធ្វើដំណើរទស្សនកិច្ចរបស់ប្រសិតពិសេសអាស៊ានបានជួបជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះមីយ៉ាន់ម៉ា
ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូតអាមេរិកលោក Chad Roedemeier បានប្រាប់បណ្ដាញអ្នកសារព័ត៌មាន ថាស្ថានទូតបានតាមដានចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករាកន្លងទៅ។ ទោះបីជាលោកមិនបានឆ្លើយថាគាំទ្រឬជំទាស់នឹងទស្សនកិច្ចនេះក្ដីតែអ្នកនាំពាក្យរូបនេះថា អាមេរិកជំរុញឱ្យកម្ពុជាប្រើប្រាស់នាមប្រធានអាស៊ានរបស់ខ្លួនធ្វើយ៉ាងណាធានាដល់ការអនុវត្តន៍គោលការណ៍កុងសង់ស៊ីស៥ចំនុចរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា និងធានាដល់ដំណើរទស្សនកិច្ចរបស់របស់ប្រសិតពិសេសអាស៊ានអាចបានទៅជួបគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្នុងសារអេឡិចត្រូនិចឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន លោក Chad Roedemeier បានលើកឡើងថា៖ «យើងគាំទ្រកូសង់ស៊ីសប្រាំចំណុចរបស់អាស៊ាន ហើយជំរុញឱ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ បន្តជំរុញឱ្យមានការអនុវត្តន៍នូវចំណុចទាំងប្រាំ និងដើម្បីធានាថា ដំណើរទស្សនកិច្ចណាមួយរបស់ប្រេសិតពិសេសអាស៊ាននឹងមានការជួបជាមួយគ្រប់ភាគីពាក់ព័ន្ធ។ យើងសូមរំលឹកឡើងវិញនូវការអំពាវនាវរបស់យើងដល់របបយោធាភូមាឱ្យបញ្ចប់ការប្រើប្រាស់អំពើហឹង្សា, ដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ទាំងអស់ និងចូលរួមក្នុងការសន្ទនាក្នុងន័យស្ថាបនាជាមួយគ្រប់ភាគីដែលគោរពឆន្ទៈរបស់ប្រជាជនភូមា» ។ កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា មានដូចជាតម្រូវឱ្យបញ្ឈប់នូវអំពើហិង្សា បង្កើតនូវការសន្ទនាគ្រប់ភាគី ទទួលយកការសម្របសម្រួលរបស់បេសកជនពិសេសអាស៊ាន ការផ្ដល់ជំនួយមនុស្សធម៌ និងអនុញ្ញាតឱ្យបេសជនពិសេសទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន ថាការលើកឡើងរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាគឺមិនទាន់សភាពការណ៍នោះទេ ខណៈប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចលទ្ធផលលើសពីគោលការណ៍៥ចំនុចរបស់អាស៊ាននេះទៅទៀត។ លោកបន្ថែមថា ដំណោះស្រាយរបស់សម្ដេចតេជោចំពោះមីយ៉ាន់ម៉ាមិនបានដើរចេញឆ្ងាយពីគោលការណ៍កុងសង់ស៊ីស៥ចំនុចរបស់អាស៊ានទេ ហើយដំណើរទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាន់ម៉ាទៀតសោតក៏ដើម្បីជំរុញឱ្យមានការអនុវត្តគោលការណ៍នេះផងដែរ។ លោកថា៖ «ការលើកឡើងរបស់សហរដ្ឋអាមេរិកហ្នឹងគឺហាក់បីដូចជាអត់បានយល់ ទៅជាយល់ច្រលំថាសម្ដេចធ្វើអ្វីធ្វើតែឯងដែលជាភាសាគេចោទប្រកាន់ថា Cowboy Diplomacy ដែលគេយកមកដាក់ជាមួយសកម្មភាពរបស់សម្ដេចគឺដាក់មិនត្រូវទេពីព្រោះសម្ដេចមិនមែនគ្រាន់តែអនុវត្តន៍កុងសង់ស៊ីសនេះទេ ប៉ុន្ដែសម្ដេចលោកបានធ្វើនូវអ្វីដែលជាចីរភាព» ។ បើតាមលោក ផៃ ស៊ីផាន ចីរភាពដែលសម្ដេចតេជោគិតគូរសម្រាប់អាស៊ានគឺការរៀបចំយន្តការទៅអនាគតសម្រាប់ដំណោះស្រាយមីយ៉ាន់ម៉ាដែលវាហួសពីការអនុវត្តន៍នូវកុងសង់ស៊ីសនេះទៀត។ […]
ឈ្មួញរកស៊ីបូមខ្សាច់ ឈ្មោះ យុន សុភាព ហៅជែម បានកំពុងតែធ្វើអាជីវកម្ម រំលោភ ច្បាប់ ដោយមិនខ្វល់ពីអាជ្ញាធរ
កណ្តាល៖ អាជីវកម្មបូមខ្សាច់មួយកន្លែងដោយគ្មានច្បាប់អនុញ្ញាត ដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ដែលកំពុងតែធ្វើអាជីវកម្មពាក់ព័ន្ធលើដីរបស់រដ្ឋ និងកំពុងតែមានទំនាស់ជាមួយនិង ដីរបស់វត្តស្វាយជ្រំ ដែលជាដីគរុភណ្ឌ ទីតាំងនេះស្ថិតនៅទល់មុខវត្តស្វាជ្រំ នៅក្នុងឃ៉ំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ តែទោះបីជាយ៉ាងណាបុគ្គលឈ្មោះ យុន សុភាព ហៅ ជែមនេះ នៅតែធ្វើអាជីវកម្មបំពានច្បាប់ម្ដងហើយម្ដងទៀតដោយមិនខ្វល់ពីអាជ្ញាធរនោះទេ។ សូមបញ្ជាក់ផងដែរថាអាទីតាំងនេះ ត្រូវបានលោកណុប តារា អភិបាលរងខេត្ត កណ្តាល រួមទាំង អភិបាលស្រុក មន្ទីរ ដែលពាក់ព័ន្ធបានចុះធ្វើការហាមឃាត់បិទទីតាំងនេះមិនឲ្យធ្វើអាជីវកម្មនោះទេ តែម្ចាស់ទីតាំងខាងលើ បានស្នើសុំថាបូមខ្សាច់របស់ខ្លួន ដែលរកស៊ីខុសច្បាប់នេះ ដឹកទៅឲ្យបុរីចតុមុខអស់ខ្លួន នឹង បញ្ឈប់សកម្មភាព។ តែផ្ទុយទៅវិញ បុគ្គលនេះមិនបានគោរព ច្បាប់ និងមិនគោរពកិច្ចសន្យារបស់ខ្លួនទេ នៅតែបន្ត ដាក់ទុយោ បូមខ្សាច់ ពីទន្លេបូមយកមកស្តុកទុកយ៉ាងអនាធិបតេយ្យបំផុត។ ហើយយើងក៏មិនទាន់ដឹងថាបុគ្គលឈ្មោះ យុនសុភាព ហៅជែមនេះ សំអាងលើអ្វីនោះទេ បានជាគាត់ ហ៊ានរកស៊ីដែលល្មើសនឹងច្បាប់ ដដែល ជាដដែលនោះទេ? ជ៉ំវិញករណីនេះភ្នាក់ងាររបស់យើងក៏បានធ្វើការទំនាក់ទំនងទៅលោកហួត ហាក់ មន្ត្រីរ៉ែនិងថាមពលស្រុកខ្សាច់កណ្ដាលតាមប្រព័ន្ធតេលេក្រាមផងដែរ លោកក៏ប្រាប់មកប្រាប់សារពត៌មានយើងវិញផងថា លោកនឹងឆែកមើលបន្ថែមទៀតព្រោះខ្សាច់នោះត្រូវបានយកទៅផ្គត់ផ្គង់ឱ្យបុរីចតុមុខសម្រាប់ធ្វើផ្លូវ ហើយនៅពេលកាយអស់ប្រហែលជាលោកឧកញ៉ា ភឺន […]
អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម ដួង តារា បានចុះមកជួបសំណេះសំណាលជាមួយអតីតសមាជិករបស់គណបក្សសង្គ្រោះជាតិចំនួន ១៦០នាក់ នៅក្នុងស្រុកសំរោង និងស្រុកបាទី ខេត្តតាកែវ
នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ ២០២២ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាស្រុកសំរោង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនិងឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ បានចុះមកជួបសំណេះសំណាលជាមួយអតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួន ១៦០នាក់ដែលមកពីស្រុកសំរោង និងស្រុកបាទី ខេត្តតាកែវ ដោយ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកសំរោង រួមទាំងអនុប្រធានគណបក្សស្រុក សមាជិកក្រុមប្រឹក្សាស្រុក គណបក្សឃុំ គណបក្សភូមិ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនអតីតគណបក្សសង្គ្រោះជាតិ។ នៅក្នុងឱកាសដ៏ឧត្តុងឧត្តមនេះផងដែរឯកឱត្តម អ៊ូច ភា អភិបាលខេត្តតាកែវក៏បានមានមតិស្វាគមន៍ផងដែរថា លោកពិតជាសប្បាយចិត្តនៅពេលឃើញវត្តមានរបស់បងប្អូននៅថ្ងៃនេះ និងលើកទឹកចិត្តឱ្យបងប្អូនដែលជាអតីតសមាជិករបស់គណបក្សប្រឆាំងទាំងអស់ ជឿទុកចិត្តក្នុងការចុះចូលរួមមាគ៌ាជាមួយ គណបក្ស ប្រជាជនកម្ពុជា ហើយឯកឧត្តមគាំទ្រយ៉ាងពេញទំហឹងនូវបេក្ខភាពរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលថ្ងៃអនាគតផងដែរ ឆ្លៀតក្នុងឱកាសនោះអ្នកឧកញ៉ា លី សាម៉េត […]
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទ ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី
នៅភូមិគ្រឹះផ្ទះតាខ្មៅ នាព្រឹកថ្ងៃអង្គារ៍ទី០៤ ខែមករា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី។ នៅក្នុងជំនួបតាមទូរស័ព្ទនោះ ឯកឧត្តម Joko Widodo បានគោរពជូនពរសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រី ព្រមទាំងចៅៗទាំងអស់ក្នុងឱកាសឆ្នាំសកល២០២២។ ឯកឧត្តមក៏បានអបអរសាទរ និងគាំទ្រចំពោះសម្តេចតេជោដែលបានឡើងធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ។ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ីបានថ្លែង និងគូសបញ្ជាក់ថា ឯកឧត្តមនឹងគាំទ្រសម្ដេចតេជោ ធ្វើយ៉ាងណាអោយសម្ដេចតេជោទទួលបាននូវភាពជោគជ័យក្នុងការដឹកនាំអាស៊ាននៅឆ្នាំ ២០២២នេះ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម Joko Widodo និងបានជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល២០២២នេះផងដែរ។ លើសពីនេះទៅទៀត សម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ដែលបានអបអរសាទរ និងសម្ដែងនូវការគាំទ្រចំពោះកម្ពុជាក្នុងការអនុវត្តតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ ។ សម្ដេចតេជោក៏បានថ្លែងអំណរគុណសារជាថ្មី ចំពោះឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ីដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុបកាលពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានសម្ដែងនូវការកោតសរសើរនូវភាពសកម្មរបស់ឥណ្ឌូនេស៊ីក្នុងការផ្ដួចផ្ដើមគំនិតជាច្រើនក្នុងការកសាងសហគមន៍អាស៊ានដែលថ្មីៗនេះមានដូចជា ៖ ១)ទស្សនៈអាស៊ានស្ដីពី ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាឯកសាររបស់អាស៊ានដើម្បីគ្រប់គ្រងទំនាក់ទំនងជាមួយដៃគូខាងក្រៅ និងរក្សាមជ្ឈភាពអាស៊ាន […]