ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល និងលោកស្រី រ៉េត ផល្លីដា ត្រូវជាភរិយា បានចូលរួមកាន់៦បិណ្ឌវេនទី៦

នៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ​ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា​ ឆ្នាំ២០២២ នៅវត្តបុទុមសាគរ​ (ហៅវត្តតាក្របៅ)

—————————————

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល និងលោកស្រី រ៉េត ផល្លីដា ត្រូវជាភរិយា រួមទាំងក្រុមគ្រួសារ ដោយមានការចូលរួមពីមហាគ្រួសារកងម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្តបានជួបជុំគ្នានៅវត្តបុទុមសាគរ (ហៅវត្តតាក្របៅ)​ ដើម្បីនិមន្តព្រះសង្ឃដារ បង្សុកូល​ននិងរាប់បាត្រ ជាកិច្ចបង្ហើយបុណ្យកាន់បិណ្ឌវេនទី៦។

ទន្ទឹមនោះ ទេយ្យទាន​និងបច្ច័យប្រគេនព្រះសង្ឃសម្រាប់បិណ្ឌវេនទី៦នេះ សរុបជាថវិកាចំណាយរួមចំនួន៧,០៤៩,០០០រៀល។

Leave a Reply

Your email address will not be published. Required fields are marked *