ខណ្ឌចំការមន៖ ទីតាំងក្លឹបយីហោ 666 កំពុងតែប្រមូលផ្ដុំគ្នា ប្រើប្រាស់គ្រឿងញៀន យ៉ាងអនាធិបតេយ្យ សូមថ្នាក់ដឹកនាំជួយអន្តរាគមន៍ផង
ភ្នំពេញ៖ ក្លឹបយីហោ 666 ស្ថិតនៅផ្លូវលេខ១៦៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងតែប្រមូលផ្ដុំគ្នា ប្រើប្រាស់គ្រឿងញៀន (K គ្រវី) និងម្សៅក្រាមញៀនផ្សេងទៀត យ៉ាងអនាធិបតេយ្យ សូមថ្នាក់ដឹកនាំជួយអន្តរាគមន៍ផង។
ប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងក្លឹប យីហោ 666 ខាងលើនេះ មានជនជាតិចិនជាអ្នកមើលការខុសត្រូវ និងបានបើទទួលភ្ញៀវដោយឲ្យប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម មិនខ្លាចញញើតច្បាប់ស្រុកខ្មែរបន្តិចឡើយ។
ករណីនេះដែរធ្វើឱ្យមហាជនជាច្រើន មានការភ័យខ្លាចយ៉ាងខ្លាំង ចំពោះការរស់នៅរបស់កូនចៅជំនាន់ក្រោយៗ របស់គាត់ ព្រោះករណីនេះជាហេតុធ្វើអោយមានភាពអសន្តិសុខយ៉ាងខ្លាំងចំពោះសង្គមជាតិ ដូចជាលួចប្លន់សម្លាប់ ចាប់ជំរិត ជួញដូរផ្លូវភេទជាដើម ដូច្នេះហើយសូមថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ផង។
ពលរដ្ឋស្នើដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមជួយចាត់សមត្ថកិច្ចជំនាញចុះបង្ក្រាបផង៕






