ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ នេះខ្ញុំបាទមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានស្តាប់ប្រសាសន៍ សម្តេចតេជោ គាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជនសម្រាប់អនាគតនាយករដ្ឋមន្រ្តីកម្ពុជា។ ក្នុងនាម ឯកឧត្តម ជាជំនួយការផ្ទាល់ សម្តេចតេជោ និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម សូមគាំទ្រពេញទំហឹងចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជនឈរឈ្មោះជានាយករដ្ឋមន្រ្តីសម្រាប់បន្តវេនដឹកនាំកម្ពុជាទៅថ្ងៃអនាគត។ ឯកឧត្តម ហ៊ុន ម៉ាណែត ជាមន្រ្តីវ័យក្មេងដែលមានចំណេះដឹង បទពិសោធន៍ខ្ពស់ ប្រកបដោយគុណធម៍ និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះពលរដ្ឋខ្មែរ។ ឯកឧត្តម ដួង តារា មានជំនឿទុកចិត្តចំពោះឯកឧត្តមដែលស័ក្តិសមជាកុលបុត្រដឹកនាំប្រទេសជំនាន់ថ្មី។ ឯកឧត្តម ដួង តារា សូមប្រគល់សន្លឹកឆ្នោតគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីនៅថ្ងៃអនាគតខាងមុខ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាបន្ទាប់ពី សម្តេចតេជោ អោយកាន់តែរីកចម្រើនរុងរឿង។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ ៖ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ទទួលបន្ទុក ព្រមទាំងឯកឧត្តម អស់លោក លោកស្រី ជាថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ជាច្រើនរូប ទៀតផងដែរ៕
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសសម្រេចឲ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ