ពិធីប្រកាសតែងតាំងមុខតំណែងអគ្គស្នងការរងនគរបាលជាតិ និងប្រគល់ភារកិច្ចជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវបទបញ្ជា និងណែនាំដល់លោកស្នងការនគរបាលរាជធានី ខេត្ត ទាំងអស់ ត្រូវធ្វេីការត្រួតពិនិត្យឲ្យបានច្បាស់លាស់ គ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ទូទាំងប្រទេស ត្រូវបេីកទ្វារ ២៤ម៉/២៤ម៉ មានមន្ត្រីប្រចាំការ ដេីម្បីទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ៕