ព័ត៌មានសន្តិសុខសង្គម

បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅមុខការដ្ឋានដ៏ធំមួយដែលកំពុងបុកគ្រិះចូលទៅច្រាំងទន្លេរ ដែលការដ្ឋាននេះសង្ស័យមិនមានច្បាប់សាងសង់!

កណ្តាល-ក្រុងអរិយក្សត្រ៖ បរុសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដោយបានទៅប៉ះជាមួយរថយន្តដែលដឹកសម្ភាៈទំនិញចេញចូលការដ្ឋានដែលកំពុងបុកគ្រឹះ។

 

ជនរងគ្រោះត្រូវបានដឹងថាមាន នាង សារិន អាយុជាង៦០ឆ្នាំ រស់នៅភូមិបារាជ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ហេតុការនេះគឺកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅមុខការដ្ឋានសំណង់ដែលកំពុងបុកគ្រិះចូលច្រាំងទន្លេរមួយកន្លែងនៅក្នុងភូមិបារាជ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ មុនពេលកើតជនរងគ្រោះបានធ្វើដំណើមកដល់មុខការដ្ឋាននោះ ក៏បានប៉ះជាមួយរថយន្តដែលដឹកទំនិញចេញពីការរដ្ឋានខាងលើ បណ្តាលចំត្រូវក្បាលធ្ងន់ធ្ងរទើបបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

 

ការដ្ឋានបុកគ្រិះដ៏ដំត្រូវនេះបានគេដឹងថាជាកម្មសិទ្ធរបស់អ្នកមានអំណាចម្នាក់ ដែលកំពុងតែសម្រុកបុកគ្រិះចូលច្រាំងទន្លេទាំងថ្ងៃទាំងយប់ ដោយមានប្រភពខ្លះបានឲ្យដឹងថាទីតាំងការដ្ឋាននេះសង្ស័យមិនមានទានើមានច្បាប់នោះទេ។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺការដ្ឋានខាងលើនេះ គឺមិនមានដាក់សន្តិសុខ គឺកម្មករ ដើម្បីធ្វើចរាចរណ៍ ពេលដែលរថយន្ត ឬ គ្រឿងចក្រធ្វើដំណើចេញ-ចូលការដ្ឋាននេះទេ។ក្រោយពេលកើតហេតុសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូ និង រថយន្តត្រូវជំនាញការិយាល័យចរាចរណ៍ ក្រុងអរិយក្សត្រ បានយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *