លោក ហួត ហាក់ បានបំភ្លឺជូនសារព័ត៌មានបានចុះផ្សាយដែលមានចំណងជើង ក្រុមរថយន្តដឹកដីនៅស្រុកខ្សាច់កណ្ដាល ត្អូញត្អែររឿងលោក លោក គាបសង្កត់កំណត់យកលុយ រាប់១.០០០ដុល្លារ គឺរឿងមិនពិ hi
កណ្តាល៖ ក្រោយពីមានការចុះផ្សាយរបស់អង្គភាពសារព័ត៌មានជាច្រើន ដែលបានចុះផ្សាយមានចំណងជើងថា៖ក្រុមរថយន្តដឹកដីនៅស្រុកខ្សាច់កណ្ដាល ត្អូញត្អែររឿងលោក ហួត ហាក់ គាបសង្កត់កំណត់យកលុយ រាប់១.០០០ដុល្លារ។ ត្រូវបានលោក ហួត ហាក់ ប្រធានការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ សហគមន៍ ស្រុកខ្សាច់កណ្ដាល បានបដិសេធចំពោះការចុះផ្សាយទាំងនោះ និងបានបំភ្លឺថាលោកមិនបានប្រព្រឹត្តអ្វីដូចការចុះផ្សាយនោះទេ។ លោកបានបន្ថែមថា ក្នុងមានលោកជាមន្ត្រី លោកអនុវត្តអ្វីទៅតាមនិតិវិធីច្បាប់តែប៉ុណ្ណោះ។
ចំពោះការចុះផ្សាយថា មានការយកលុយនោះ លោក ហួត ហាក់ បានបញ្ជាក់ថាមិនមែនលោកជាអ្នកយកនោះទេ គឺតាមច្បាប់មុននឹងស្នើសុំច្បាប់ធ្វើអាជីវកម្មបាន គឺម្ចាស់អាជីវកម្មត្រូវតម្កល់ប្រាក់ចំនួន៣,០០០ដុល្លារ ទុកនៅសាលាឃុំ ចំពោះប្រាក់នេះគឺសម្រាប់ទុកជួសជុលផ្លូវ ពេលដែលមានការខូចខាតផ្លូវ បើម្ចាស់អាជីវកម្មមិនជួសជុលផ្លូវគឺអាជ្ញាធរយកប្រាក់ដែលតម្កល់នោះមកធ្វើការជួសជុល តែកន្លងមកក៏ម្ចាស់អាជីវកម្មមិនបានតម្កល់ប្រាក់នោះដែរ។ ចំណែកការតម្រូវឲ្យមានផ្លាក អក្សរ«ខ្ស.ក.២០២១»ផ្លាក«ខ្ស.ក.២០២២» គឺដើម្បីសម្គាល់ឲ្យថារថយន្តដឹងដីនោះមកធ្វើអាជីវកម្មនៅក្នុងស្រុកខ្សាច់កណ្តាល ព្រោះមានរថយន្តខ្លះមកពីបណ្តាខេត្តផ្សេង ដូចការឲ្យមនផ្លាកនោះ គឺដើម្បីឲ្យអាជ្ញាធរងាយស្រួយក្នុងគ្រប់គ្រងតែប៉ុណ្ណោះ។
ជាចុងបញ្ជាប់លោក ហួត ហាក់ ក៏បានស្នើសុំឲ្យម្ចាស់អាជីវកម្ម ដែលធ្វើអាជីវកម្មដឹកដីនៅក្នុងស្រុកខ្សាច់កណ្តាល ចូលរួមគោរពច្បាប់ទាំងអស់គ្នា ក្នុងនាមលោកជាមន្ត្រី លោកមានតែជួយសម្របសម្រួល ដោយមិនមានការគៀបសង្កត់អ្វីនោះទេ។ លោកក៏បានស្នើសុំសារព័ត៌មានដែលចុះផ្សាយមេត្តាជួយកែសម្រួលចំពោះការចុះផ្សាយកន្លងមកផង៕