ពិធីប្រកាសសេចក្តីសម្រេចស្តីពីការតែងតាំងថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សក្រុង និងមន្រ្តីគណបក្សក្រុងអរិយក្សត្រ នៃខេត្តកណ្តា
ក្រុងអរិយក្សត្រ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ លោក ចាន់ តារាប្រធានគណៈកម្មាធិការបក្សក្រុងអរិយក្សត្រសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ អនុប្រធានគណបក្សខេត្ត រួមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត ដែលបានផ្តល់នូវសេចក្តីទុកចិត្តតែងតាំងរូបលោកជាប្រធានគណៈកម្មាធិការបក្សក្រុង និងតែងតាំងមន្រ្តីគណបក្សក្រុងអរិយក្សត្រ នៃខេត្តកណ្តាល។
កម្មវិធីប្រកាសសេចក្តីសម្រេចគណៈកម្មាធិការគណបក្សក្រុងអរិយក្សត្រ បានប្រារព្ធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល។