ជំទាវ ហុីម មុំ ត្រូវឃុំខ្លួនបណ្ដោះអាសន្នករណីឆបោកមានស្ងានទម្ងន់ទោស!
លោកជំទាវ ហុីម មុំ ដែលតែងតែចូលរួមក្នុងកម្មវិធី ជាមួយថ្នាក់ដឹកនាំក្នុងខេត្តសឹងគ្រប់ពេល ចុងក្រោយបែកធ្លាយ រឿងឆបោក អ្នកស្រុករាប់សិបនាក់ នៅក្នុងខេត្តពោធិ៍សាត់
ស្ត្រីឈ្មោះហុីម មុំ អាយុ៥៣ឆ្នាំ ទីកន្លែងកំណើត ភូមិកោះដាច់ ឃុំកោះ ដាច់ ស្រុកមុខកំពូល ខេត្តកណ្ដាល និងមានទីលំនៅ មុនពេលឃាត់ ខ្លួន ផ្ទះលេខ២៤ ផ្លូវលេខ១០៨ ភូមិ១៨ សង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ត្រូវបានលោក ឡុញ ច័ន្ចចេតនា ចៅក្រមស៊ើប សួរ សាលាដំបូង ខេត្តពោធិ៍សាត់ ចេញ ដីកាបង្គាប់ ឲ្យឃុំខ្លួន បណ្ដោះអាសន្ន ក្នុងសំណុំរឿងស៊ើបសួរលេខ ២៤៥ ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ពីបទឆបោក មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុង ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ក្នុងអំឡុង ខែកក្កដា ឆ្នាំ២០២១៕