ព័ត៌មានសន្តិសុខសង្គម

នគរបាលខេត្តកណ្តាលបង្ក្រាបក្រុម.ចោរ.ឆ.ក់.កាបូប ឃា..ត់.ខ្លួនជនសង្ស័យ ០៣នាក់

នគរបាលខេត្តកណ្តាលបង្ក្រាបក្រុម.ចោរ.ឆ.ក់.កាបូប ឃា..ត់.ខ្លួនជនសង្ស័យ ០៣នាក

 

កណ្តាល៖ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ធ្វើការស្រាវជ្រាវ.ឃា..ត់.ខ្លួនជនសង្ស័យ ០៣នាក់ ក្នុងករណី លួ..ច.មានស្ថានទម្ងន់ទោស ឆ.ក់កាបូបពីពលរដ្ឋ ។

 

ហេតុការណ៍នេះបានធ្វើឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១២ និង៣០នាទី នៅចំណុចស្ពានតាសាន្ត ភូមិពាមតាឯក សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ។

 

ជនរងគ្រោះមានឈ្មោះ សន លី ភេទស្រី អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រែកតាអុងទី ២ សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ។

 

ជនសង្ស័យចំនួន ០៣នាក់ ទី១.ឈ្មោះ វិត ចាន់ដែន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិបារាជ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ទី២.ឈ្មោះ លី គឹមលិ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ទី៣.ឈ្មោះ ប៉ូ ដាវីត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ។

 

នគរបាលខេត្តកណ្តាលបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១២ និង ៣០នាទី ជនរងគ្រោះឈ្មោះ សន លី បានជិះម៉ូតូ ១ គ្រឿង ចេញពីផ្ទះទៅទិញថ្នាំនៅផ្សារមាត់ក្រសាស់ ដោយយកកាបូបដាក់សម្ភារៈដែលបាត់បង់នោះព្យួរនឹងដៃម៉ូតូពេលជិះទៅដល់ចំណុចស្ពានតាសាន ស្រាប់តែមានជនសង្ស័យជិះម៉ូតូ ១គ្រឿង មានគ្នាពីរនាក់ បានមកពីក្រោយឆក់កាបូបពីដៃម៉ូតូរបស់ជនរងគ្រោះបណ្ដាលឱ្យជនរងគ្រោះដួលម៉ូតូ នៅនឹងគល់ស្ពាន ។ ចំណែកឯជនសង្ស័យបានជិះម៉ូតូគេចខ្លួន ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានដេញតាមរកជនសង្ស័យរហូតដល់វេលាម៉ោង ០២ និង០០នាទីរសៀល ទើបប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូនៅម្តុំមុខវត្តបារាជ ភូមិបារាជ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ។

 

ជនសង្ស័យពេលឃើញសមត្ថកិច្ចក៏បានផ្ដួលម៉ូតូហើយរត់គេចខ្លួនចូលទៅក្នុងព្រៃក្រោយវត្តបារាជ ភូមិបារាជ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ បាត់ ។ ចំណែកជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ ។

 

ករណីខាងលើនេះ កម្លាំងជំនាញព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍អរិយក្សត្រ និងកម្លាំងប៉ុស្តិ៍ស្វាយជ្រុំ បន្តការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាទើបឈានមកដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ កំណត់បានមុខសញ្ញាជនសង្ស័យ និងឃា..ត់ខ្លួនជនសង្ស័យ ០៣នាក់ (គេចខ្លួនម្នាក់) ។

 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ វិត ចាន់ដែន បានឆ្លើយសារភាពថា ខ្លួនគេនិងបក្ខពួក ពិតជាបានធ្វើសកម្មភាពឆ..ក់កាបូបជនរងគ្រោះ កាលពីថ្ងៃទី០៩ ខែឧសភា

ឆ្នាំ២០២៣ ពិតមែន ។

 

បច្ចុប្បន្ន ជនសង្ស័យបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *